លក្ខខណ្ឌនៃសេវាកម្ម
តាមរយះការចុះផ្សាយរបស់គេហទំព័រ ComicKh អ្នកត្រូវគោរពតាមលក្ខណ្ឌនៃសេវាកម្ម ។
ដោយគោរពតាមលក្ខណ្ឌខាងលើ, គេហទំព័រ ComicKh នឹងចាត់ទុកការប្រើវែបសាយរបស់អ្នកជាការយល់ព្រមនៃលក្ខខណ្ឌ ។
ការបដិសេធនៃអាយុ
បណ្តាញនេះមានព័ត៌មានដែលត្រូវបានបម្រុងទុកសម្រាប់ការប្រើប្រាស់របស់ជនដែលមានអាយុស្របច្បាប់ប៉ុនោះ ។
អ្នកត្រូវតែបញ្ជាក់និងប្រាកដថាអ្នកមានអាយុយ៉ាងហោចណាស់ 18ឆ្នាំ ឬ 21ឆ្នាំ ដោយអាស្រ័យលើអាយុមនុស្សភាគច្រើននៅក្នុងយុត្តាធិការរបស់អ្នក ហើយអ្នកត្រូវមានសមត្ថភាពស្របច្បាប់ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ។
គោលការណ៍ប្រើប្រាស់ដែលអាចទទួលយកបាន
- អ្នកត្រូវទទួលស្គាល់ថាគេហទំព័រនេះទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មហើយអ្នកត្រូវព្រមព្រៀងក្នុងការអនុញ្ញាតឲ្យមានការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ឬដើម្បីជាថ្នូរនឹងការប្រើប្រាស់គេហទំព័រ។
- អ្នកមិនត្រូវប្រើប្រាស់គេហទំព័រ ឬ ពត៌មានផ្សេងៗដែលធ្វើឲ្យប៉ះពាល់ ឬ ខូចខាតដល់គេហទំព័រឡើយ ។
- គេហទំព័រសូមរក្សាសិទ្ធិក្នុងការលុបចោល, កែប្រែគណនីរបស់អ្នក ឬ មាតិកាដែលអ្នកបានបង្ហោះនៅលើគេហទំព័រ ។
- អ្នកត្រូវយល់ថាអាចមានមាតិកាខ្លះនៅលើគេហទំព័រដែលមិនទាក់ទងដល់អ្នក ឬ អាចប៉ះពាល់អារម្មណ៍របស់អ្នក ។
- អ្នកត្រូវយល់ព្រមថាគេហទំព័រនេះមិនទទួលខុសត្រូវចំពោះខ្លឹមសារណាមួយដែលអ្នកអាចនឹងមិនពេញចិត្តឡើយ ។
- អ្នកអាចប្រើប្រាសគេហទំព័រនេះសម្រាប់តែអ្នកម្នាក់គត់ ។
- អ្នកមិនត្រូវប្រើដំណើរការដោយស្វ័យប្រវត្តិណាមួយដើម្បីទាញយក ឬ បង្កើតផ្នែកណាមួយនៃគេហទំព័រ ឬ មាតិកានៃគេហទំព័រឡើយ, លើកលែងតែម៉ាស៊ីនស្វែងរកជាសាធារណៈ និង ឧបករណ៍ដែលត្រូវបានផ្តល់ ឬ អនុញ្ញាតដោយគេហទំព័រ ។
- គេហទំព័រសូមរក្សាសិទ្ធិក្នុងផ្លាស់ប្តូរនូវលក្ខខណ្ឌទាំងនេះនៅគ្រប់ពេលដោយមិនចាំបាច់ជូនដំណឹង ។
មាតិកាដែលត្រូវបានហាមឃាត់
- ការជួញដូរផ្លូវភេទលើកុមា៖ ដូចជារូបភាព, រូបគំនូរ ឬ ភាពយន្តផ្សេងៗដែលឆ្លុះបញ្ចាំងពីការប្រព្រឹតផ្លូវភេទទៅលើកុមា ។ រួមទាំង រូបភាពអាក្រាត, ការរួមភេទដោយព្រមព្រៀង, ការរួមភេទដោយចាប់បង្ខំ ឬ ការបម្រើផ្លូវភេទផ្សេងៗ ។
- ភាពព្រៃផ្សៃ៖ ដូចជារូបភាព, រូបគំនូរ ឬ ភាពយន្តផ្សេងៗដែលឆ្លុះបញ្ចាំងពីការរំលោភផ្លូវភេទ (ទាំងមានការយល់ព្រម ឬ ចាប់បង្ខំ) ឬ ជាមួយសត្វធាតុផ្សេងៗ ។